ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ចេញ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram អរគុណ​ដល់​អ្នកគាំទ្រ​នៅ​ទីលាន​ Anfield ដែល​បាន​ចូល​រួម​រំលែក​ទុក្ខ​ការ​បាត់​បង់​កូន​ប្រុស​ម្នាក់​របស់​ខ្លួន​ ដែល​ស្ថិត​ក្នុង​ចំណោម​កូន​ភ្លោះ​ ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ ​ក្នុង​ ​អំឡុង​ពេល​មិត​ស្រី​របស់​ខ្លួន​​គឺ​ Georgia Rodriguez ឆ្លង​ទន្លេ​កាល​។

Cristiano Ronaldo
Cristiano Ronaldo

នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ Liverpool ឈ្នះ​នឹង​ក្លឹប​ Manchester United ៤-០ ក្របខ័ណ្ឌ​ Premier League កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០២២ នៅ​ឯ​ទីលាន​ Anfield កន្លង​ទៅ​នេះ​ដោយ​នៅ​ក្នុង​នាទី​ទី​៧នៃ​ការ​ប្រកួត​ អ្នកគាំទ្រ​ Liverpool និង​បន្ត​បន្ទាប់​មក​គឺ​អ្នកគាំទ្រ​ Man Utd ទាំង​ពាស​ពេញ​ទីលាន​សុខៗ​បាន​នាំ​គ្នា​ចូល​រួម​រលែក​ទុក្ខ​ដោយ​ច្រៀង ‘You’ll Never Walk Alone’ ផ្ញើ​ទៅ​កាន់​ Ronaldo និង​ក្រុម​គ្រួសារ​ដែល​បាន​ជួប​រឿង​បាត់​បង់​ដ៏​បំផុត​បែប​នេះ​។

Ronaldo បាន​សរសេរ​៖” ពិភព​លោក​តែ​មួយ​ កីឡា​តែ​មួយ​ គ្រួសារ​ធំ​មួយ​ អរគុណ​ Anfield។ ខ្ញុំ​និង​ក្រុម​គ្រួសារ​នឹង​មិន​ភ្លេច​សកម្មភាព​នៃ​ស្មារតី​ការ​គោរព​ ចូល​រួម​រំលែក​បែប​នេះ​របស់​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ​ “។

កាល​ពី​ប្រកួត​ខាង​លើ​នេះ​ Ronaldo មិន​ទៅ​ចូល​រួម​ប្រកួត​នោះ​ទេ​ដោយ​សារ​តែ​សុំ​ពេល​នៅ​ជា​មួយ​គ្រួសារ​ យ៉ាង​នៅ​ក្នុង​ថ្ងៃ​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​មក​ហ្វឹកហាត់​ដើម្បី​ជួយ​ក្រុម​វិញ​សម្រាប់​ប្រកួត​តទល់នឹង​ Arsenal នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​៕