Cristiano Ronaldo បានឆ្លើយតបទៅនឹងរបាយការណ៍របស់ Neymar ដោយក្លឹន Real Madrid តែងតែទាក់ទង់ចង់បានរូបគេជាខ្លាំង ហើយបានទទូចថា ខ្លួនត្រូវបានក្លឹបប្រើដើម្បីឱ្យបញ្ចុះបញ្ចូលជាមួយនឹងកីឡាករកំពូលៗ ក្នុងពិភពបាល់ទាត់ឱ្យមកចូលរួមជាមួយក្លឹបយក្សមួយនេះ។

photo of Cristiano Ronaldo នឹង​ Neymar
Cristiano Ronaldo នឹង​ Neymar

បើយ៉ោងតាមសារព័ត៌មាន Goal.com បានរាយការណ៍ថា Neymar បានប្រាប់ប្រធានក្លឹប PSG រួចហើយថា ខ្លួនចង់ផ្លាស់ទៅ Real Madrid នៅរដូវក្តៅនេះ។ បើទោះបីជាក្លឹបជើងឯក Ligue 1 មួយនេះ មិនអនុញ្ញាតឱ្យកីឡាករឆ្នើមរបស់ពួកគេចាកចេញដោយគ្មានកីឡាករមកជំនួសរូបគាត់ក៏ដោយ។

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា៖ «នៅក្លឹបនេះតែងតែនិយាយពីការចុះហត្ថលេខាលើកីឡាករ។ ខ្ញុំបានមកទីនេះអស់រយៈពេល 8 ឆ្នាំមកហើយ ក្លឹបនេះបាននិយាយរឿងចុះហត្ថលេខាទិញកីឡាកររាប់មិនអស់ទៅហើយ ហើយទីបំផុតគ្មាននរណាម្នាក់មកទីនេះទេ។ កាលពីរដូវកាលដោះដូរកីឡាករក្លឹបនេះចង់បានកីឡាករជាច្រើនណាស់ ដើម្បីពង្រីកក្រុមមួយនេះឱ្យកាន់តែខ្លាំងទីបំផុតគ្មានទិញបាននរណាម្នាក់។ ទីបំផុតពួកយើងបានវគ្គផ្តាច់ព្រ័ត្រពានអ៊ឺរ៉ុប UEFA Champions League យ៉ាងល្អដោយគ្មានកីឡាករចំណូលថ្មី»

ប្រភពពី៖ Goal