ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​អាច​លេង​បាន​ទល់​នឹង​ Manchester United ពានរង្វាន់ Champions League ​ខែ​ក្រោយបាន ព្រោះគាត់ជាប់​បម្រាម​តែ​ 1ប្រកួត​ប៉ុណ្ណោះ​ បន្ទាប់ពិបានកាតក្រហមពេក Juventus ប៉ះជាមួយ Valencia ។

Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់ ខ្សែប្រយុទ្ធដែរ Juventus ទិញពី Real Madrid កាលពីខែសីហារូបនេះ បានកាតក្រហមបន្ទាប់ពីលោកទាត់កីឡាករ នឹងយកដៃទាញសក់ខ្សែការពារ Jeison Murillo របស់ក្រុម Valencia អំឡុងការប្រកួតនៅរាត្រីថ្ងៃពុធ។

តាមប្រភពព័ត៌មានរបស់ UEFA បានលើកឡើងថា ពួកគេដាក់បម្រាម់លោកតែ 1ប្រកួតទេ គឺមិដាក់បម្រាម់រហូតដល់ទៅ 2ឬ3 ប្រកួតនោះទេ។ ប្រកួតទី2 របស់ Juventus ត្រូវប៉ះជាមួយ Young Boy នៅថ្ងៃទី 2ខែ10 គឺ Ronaldo មិនអាចលេងបានទេ។ ត្រូវរង់ចាំរហូតដល់ថ្ងៃទី 23ខែ10 វិញទើបលោកអាចលេងបានវិញ ខណៈពេល Juventus នឹងហោះកាន់ទឹកដី Old Trafford ដើម្បីប្រកួតជាមួយក្រុមរបស់លោក Jose Mourinho។

ពិតណាស់ចំពោះរឿងរ៉ាយនេះវិញគឺ UEFA កំពុងតែបើកការសើបអង្គេត ចំព្រោះការឱ្យកាតក្រហមគាត់ដូចមិនមានរឿងអីធំដំុនោះ លោកក៏បានដើរចេញពីទីលានទាំងទឹកភ្នែកផងដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ UEFA នឹងបង្ហាញរឿងរ៉ាយនេះទាំងអស់ ៕

ប្រភពពី៖ Mirror