ក្លឹប Real Valladolid ដែរលេងនៅលីគកំពូលរបស់អេស្ប៉ាញ La Laiga ខណៈពេលនេះម្ចាស់វាកំពុងតែចរចារលក់ទៅឱ្យអតីតវីរបុរសប្រេសីុលលោក Ronaldo Nazario ។

Ronaldo Nazario
Ronaldo Nazario

នៅថ្ងៃទី 23 ខែសីហា ព៍ត៌មាន MARCA បានឱ្យដឹងថា Ronaldo កំពុងតែចរចាកម្រិតខ្ពស់ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លឹបនេះ។ ប៉ុន្តែកាលពីម្សិលមិញសារព៍ត៌មាន El Larguero បានរាយការណ៍ថា ប្រាក់ 30 លានអឺរ៉ូបានព្រមព្រៀងគ្នាហើយខណៈដែរ Ronaldo នឹងក្លាយជាប្រធានក្លឹបដោយ លោក Carlos Suarez នៅបន្តធ្វើតួនាទីថ្មីជានាយកប្រតិបត្តិក្លឹប។

Ronaldo Nazario នឹង​ Neymar
Ronaldo Nazario នឹង​ Neymar

ជម្លោះភាគហ៊ុនដ៏ស្មុគស្មាញមួយរវាងអតីតប្រធានាធិបតីនិងពាណិជ្ជករ Jose Moro និងលោក Jose Luis Losada ដែលជាអនុប្រធានក្លឹបកាលពីរដូវកាលមុន រឿងនេះធ្វើឱ្យមានភាពស្មុគស្មាញជាខ្លាំងដល់អ្នកទាំងពីរទើបពួកគេ ប្រកាស់លក់ទាំងមូលតែម្ដង ៕

ប្រភពពី៖ Marca