នារយៈពេល ១០ ឆ្នាំចុងក្រោយមកនេះមានកីឡាករជាច្រើនដែលបានចូលរួមបំបែកកំណត់ត្រា និងបង្កើតប្រវត្តិសាស្ត្រផ្សេងៗនៅក្នុងពិភពបាល់ទាត់, ខណៈ Lionel Messi និង Cristiano Ronaldo នៅតែជាគូប្រជែងដ៏ស្វិតស្វាញ ទោះបីជាបច្ចុប្បន្នពួកគេមានវ័យរៀងជ្រែបន្តិចទៅហើយក្តី។

Cristiano Ronaldo
Cristiano Ronaldo

សម្រាប់ប្រិយមិត្តដែលជាអ្នកតាមដានវិស័យកីឡាបាល់ទាត់តើប្រិយមិត្តនឹងជ្រើសយកកីឡាកររូបណាខ្លះដែលជាកីឡាករឆ្នើមបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ, យ៉ាងណាមិញ យោងតាមរបាយការណ៍របស់គហទំព័រ 90 min បានសម្រិតសម្រាំងជ្រើសរើសកីឡាករ ១០ នាក់ដែលមានភាពលេចធ្លោរបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។

ក្នុងនោះ Lionel Messi, Cristiano Ronaldo, Robert Lewandowski, Luka Modric, និង Sergio Ramos គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ Top ៥, ចំណែកឯ Luis Saurez, N’Golo Kante, Andres Iniesta, Karim Benzema និង Gareth Bale ស្ថិតនៅក្នុងចំណាត់ថ្នាក់ Top ១០៕