Cristiano Ronaldo ត្រូវបានគេហៅថាជា អាជីពដ៏អស្ចារ្យ ខណៈដែលគាត់ត្រៀមខ្លួនវិលត្រឡប់មកវិញសម្រាប់ក្រុម Juventus ប៉ះជាមួយ Udinese ក្នុងក្របខ័ណ្ឌ Serie A លីគកំពូលរបស់អីុតាលី នៅយប់នេះហើយ។

Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់កាលពេលថ្មីៗនេះលោកមានរឿងអាស្រូវដូចជារំលោភនាង Kathryn Mayorga នៅសណ្ឋាគារ Las Vegas នៅឆ្នាំ 2009 ប៉ុន្តែលោកបដិសេធមិនដឹករឿងនោះទេ។ ជាពិសេសនោះ លោកមានជាប់ជម្រើសជាតិព័រទុយហ្គាល់ ប្រកួតមិត្ដភាព 2ប្រកួត ប៉ះប៉ូឡូញ និងស្កុតឡែន។

គ្រូបង្វឹករបស់ Juventus លោក Massimiliano Allegri បាននិយាយថា៖ ខ្ញុំទើបតែស្គាល់ Ronaldo បានជាង3 ខែប៉ុណ្នោះ ហើយអស់រយៈពេលជាង 15 ឆ្នាំនៃអាជីពរបស់គាត់ គាត់បានបង្ហាញពីជំនាញវិជ្ជាជីវៈដ៏អស្ចារ្យទាំងនៅលើនិងក្រៅទីលាន។ ខណៈយប់នេះលោកបានត្រៀមខ្លួនវិលត្រលប់មកវិញហើយ៕

ប្រភពពី៖ BBC