មេធាវីរបស់កីឡាករ Cristiano Ronaldo កំពុងតែរៀបចំផែនការត្រៀមប្ដឹងទស្សនាវដ្តីអាល្លឺម៉ង់ មួយដោយចុះផ្សាយថា កូនក្ដីរបស់គាត់បានចាប់រំលោភនារីជនជាតិអាមេរិកម្នាក់ឈ្មោះ Kathryn Mayorga នៅទីក្រុង Las Vegas កាលពីឆ្នាំ 2009។

Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់រឿងចាប់រំលោភនារីជនជាតិអាមេរិកម្នាក់ឈ្មោះ Kathryn Mayorga គឺវាពិតមែន ប៉ុន្តែលោកថា វាជាការព្រមព្រៀងទុកទេ គឺមិនមាននរណាបង្ខំនរណាទេ។ ហើយគាត់ក៏បានបង់ប្រាក់ចំនួន 287.000 ផោនទៅនាងដែរ ព្រោះរឿងនេះវាកើតឡើងម្ដងហើយ គឺលោកបង់ប្រាក់កំឱ្យនិយាយរឿងនេះទៀត។ ប៉ុន្តែនាង Kathryn នឹងមេធាវីរបស់នាងបំពាននឹងកិច្ចសន្យារបស់គេហើយ។

ទោះជាយ៉ាងណាក៏ដោយមេធាវីរបស់ Ronaldo កំពុងរៀបចំផែងការ តាមវិធីច្បាប់ ត្រៀមប្ដឹងទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដោយចុះផ្សាយចោតប្រកាន់កូនក្ដីរបស់ខ្លួនខុសពីការពិត ព្រោះរឿងនេះជារឿងអាម៉ាស់មួយរបស់កីឡាកររបស់ខ្លួន ៕

ប្រភពពី៖ Soccer Laduma