ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយកាល់ កីឡាករ Cristiano Ronaldo បានបង្ហើបថា គេសប្បាយចិត្តក្នុងស្នាក់នៅទឹកដី Old Trafford ដែលជាបន្ទាយរបស់ក្លិបបិសាចក្រហម Manchester United។

Cristiano Ronaldo
Cristiano Ronaldo

ជើងស៊ុតវ័យ៣៧ឆ្នាំខាងលើ បានមកចួលរួមជាមួយ Man UTD ជាលើកទី២ កាលពីរដូវកាលមុន ដោយផ្ទេរពីក្លិបសេះបង្កង់ Juventus ។

យ៉ាងណាមិញ រដូវកាលដំបូងរបស់រូបគេ ជាមួយ Man UTD ហាក់មិនសូវជាគាប់ប្រសើរនោះទេ ពោលគឺពួកគេបញ្ចប់រដូវកាលទៅ ក្នុងចំណាត់ថ្នាក់លេខ៦ បានត្រឹមលេងក្នុងពានរង្វាន់ Europa League សម្រាប់រដូវកាលថ្មីខាងមុខនេះ។

យ៉ាងណាមិញ ទោះជួបព្យុះភ្លៀងច្រើនជាមួយ Man UTD ក៏ Ronaldo បង្ហើបថា គេគ្មានគម្រោងចាកចោលក្លិបនោះទេ ផ្ទុយទៅវិញគឺគេនៅតែសប្បាយចិត្តនៅទឹកដី Old Trafford៖ “ពិតណាស់ ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកកាន់ ក្លិបដែលលើកកំពស់អាជីពរបស់ខ្ញុំ ដូច្នេះវាពិតជាមិនគួរឲ្យជឿ នូវអារម្មណ៍ដែលខ្ញុំបានត្រលប់មកម្តងទៀត។ វា​ពិត​ជា​រីករាយ​ក្នុង​អារម្មណ៍​អ្នក​គាំទ្រ – ហើយអារម្មណ៍រីករាយ​របស់​ពួកគេ​គឺ​អស្ចារ្យ​ណាស់”៕