ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានចាត់ទុកវីរបុរសក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldinho and Ronaldo Nazario ជា និមិត្តរូបរបស់គេ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ លោក Ronaldinho និង Ronaldo គឺ ជាដៃគូដ៏យល់ចិត្តគ្នាបំផុតនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ជាមួយគ្នានៅក្នុងឆ្នាំ២០០២ ហើយ អ្វីដែលភ្ញាក់ផ្អើលនោះ គឺ អ្នកទាំងពីរជានិមិត្តរូបរបស់ Ronaldo ទៀតផង។

Ronaldo បាននិយាយថា៖ “ញុំមិនចូលចិត្តការប្រៀបធៀបទេ។ ខ្ញុំធំធាត់ឡើងដោយទស្សនាការលេងរបស់ Ronaldinho និង Ronaldo។ ខ្ញុំអាចនិយាយបានថា ពួកគាត់ទាំងពីរជានិមិត្តរូបរបស់ខ្ញុំនៅក្នុងបាល់ទាត់”៕