តារាបាល់ទាត់ Cristiano Ronaldo បានច្រានចោលការចោទប្រកាន់ពីសំណាក់ស្ត្រីអាមេរិកម្នាក់ដែលចោទប្រកាន់ថា នាងត្រូវបានគេចាប់រំលោភដោយលោក (Ronaldo) កាលពីឆ្នាំ 2009។

Cristiano Ronaldo
Cristiano Ronaldo

នៅក្នុងវីដេអូ Instagram របស់ Ronaldo បាននិយាយថា៖ “ពួកគេចង់លើកកម្ពស់ ខ្លួនឯង ដោយ ប្រើប្រាស់ ឈ្មោះរបស់ខ្ញុំហើយ ធ្វើជារឿងធម្មតាទៅវិញ។ ខណៈដែរមេធាវីរបស់ Ronaldo និយាយថា ពួកគេនឹងប្តឹងទស្សនាវដ្តី Der Spiegel របស់អាឡឺម៉ង់ដែលបានរាយការណ៍ពីការចោទប្រកាន់នេះទៅ Ronaldo។

ទស្សនាវដ្តី Der Spiegel បានសរសេរថា៖ Kathryn Mayorga ត្រូវ Ronaldo បានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្រុងLas Vegas។ ប៉ុន្តែកាលឆ្នាំ 2010 នាងត្រូវបានគេរាយការណ៍ថា នាងដោះស្រាយផ្លូវក្រៅជាមួយ Ronaldo ពាក់ព័ន្ធនឹងរឿងនេះមិនឱ្យនិយាយចេញមកក្រៅដោយទទួលលុយ 375,000 ផោន រួចមកហើយ ៕

ប្រភពពី៖ BBC