ខែ្សប្រយុទ្ធក្រុមស្តេចស Real Madrid កីឡាករ Cristiano Ronaldo ជឿជាក់ថា Mohammed Salah គឺជាបេក្ខភាពក្នុងការឈ្នះ Ballon D’or នៅឆ្នាំនេះ ប្រសិនបើរូបជាសះស្បើយពីបញ្ហារបួសស្មា។

photo of Mohamed Salah
Mohamed Salah of Egypt

ពិតណាស់ Ronaldo ថា អ្នកគ្រប់គ្នាតែងតែនិយាយថា បេក្ខជនសម្រាប់ឈ្នះ Ballon d’Or មានតែពីររូប គឺរូបខ្ញុំនិង Messi ប៉ុន្តែឆ្នាំនេះគឺវាខុសស្រឡះ ដោយសារតែមានវត្តមាន Mohamed Salah ចូលមកប្រជែងដែរ ដូច្នេះលោកគិតថា រូបគេអាចនឹងឈ្នះពានរង្វាន់កីឡាករល្អប្រចាំពិភពលោកមួយនេះផងក៏ថាបាន។

លោកនិយាយថា៖ Salah បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ក្នុងរដូវកាលនេះ។ មនុស្សជាច្រើនបាននិយាយអំពីការឈ្នះ Ballon D’or រវាង Lionel Messi និង Ronaldo ប៉ុន្តែខ្ញុំគិតថា Salah គឺជាបេក្ខភាពក្នុងការឈ្នះ Ballon D’or នៅឆ្នាំនេះ

ប្រភពពី៖ The Sun