ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​ទៅ​កាន់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ទទួល​យក​មិន​បាន​ទេ​ ដែល​​ក្រុម​ Manchester United របស់​គេ​ មិន​មាន​គំនិត​ខំ​ប្រឹង​រក​វិធី​លេង​ក្នុង​ការ​ប្រកួត​ ដើម្បី​យ៉ាង​តិច​យក​ឲ្យ​បាន​ Top 3 ក្នុង​ Premier League នោះ​ ព្រោះ​គេ​មក​នេះ​គឺ​ដើម្បី​មក​ចង់​ឈ្នះ​។
Cristiano Ronaldo
Cristiano Ronaldo
Ronaldo បាន​និយាយ​ថា​៖” ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ ដែល​ក្រុម​ Man Utd ខ្ញុំ​មិន​មាន​គំនិត​ខំ​ប្រឹង​យក​យ៉ាង​តិច​ឲ្យ​បាន​ Top 3 ក្នុង​ការ​ប្រកួត​ PL មួយ​នេះ​ “។
កីឡាករ​នេះ​បន្ត​ថា​៖” ខ្ញុំ​អត់​ចង់​លេង​នៅ​នេះ​ ដើម្បី​មក​ឲ្យ​ក្រុម​ឈរ​ជើង​នៅ​លំដាប់​ទី​ ៦ឬ៧ នោះ​ទេ​។ ខ្ញុំ​មក​នេះ​គឺ​មក​ខិត​ខំ​ព្យាយាម​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះដណ្ដើម​ពាន​មួយ​នេះ​។ ខ្ញុំ​គិត​ថា​ យើង​ខំ​ហើយ​តែ​អត់​ដល់​កម្រិត​ខ្លាំង​អស់​របស់​យើង​។ យើង​ត្រូវ​ការ​ពេល​យូរ​ដើម្បី​បំពេញ​បន្ថែម​ តែ​ខ្ញុំ​ជឿជាក់​ថា​ ឲ្យ​យើង​ផ្លាស់​គំនិត​យើង​ចេញ​ យើង​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន​ “។
នៅ​ខណៈ​នេះ​ Man Utd កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៧ នៃ​ការ​ប្រកួត​ PL ដោយ​មាន​ ៣១​ពិន្ទុ​ រី​ឯ​ Man City ក្លឹប​នាំ​មុខ​ មាន​៥៣ពិន្ទុ​ឯណោះ​ Chelsea នាំ​មុខ​បន្ទាប់​មាន​ ៤៣​ពិន្ទុ​ និង​ Liverpool ឈរ​នៅ​លំដាប់​ទី​៣ មាន​ ៤២ពិន្ទុ​៕