Ronaldo
Ronaldo

អតីតវីរៈបុរសក្រុមជម្រើសជាតិប្រេស៊ីល និងជាអតីតកីឡាកររបស់ Real Madrid គឺខ្សែប្រយុទ្ធ Ronaldo បានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លឹប Real Valladolid 51% ក្រោយពីលោកព្យាយាមយ៉ាងខ្លាំងក្នុងការទិញ។

Valladolid ស្ថិតនៅលេខទី 16ក្នុងក្របខ័ណ្ឌ La Liga ហើយមិនទាន់ស្គាល់ជ័យជម្នះនៅឡើងទេនារដូវកាលនេះនៅលីគកំពូលរបស់អេស្ប៉ាញ La Liga ។

ក្រុម Valladolid បានអវត្តមានពីលីគកំពូល LaLiga របស់អេស្ប៉ាញអស់រយៈពេល 4រដូវកាល ហើយទើបតែបានប្រកួតជម្រុះឈ្នះកាលពីរដូវកាលមុនប៉ុណ្ណោះ ដើម្បីឡើងមកលេងនៅ LaLiga វិញ។ នៅដើមរដូវកាលនេះ ពួកគេបានស្មើ2ប្រកួតហើយ ប៉ុន្តែបានចាញ់ក្រុម Barcelona 1-0 កាលពីប្រកួតឆើកឆាកដំបូងរបស់ខ្លួន៕

ប្រភពពី៖ BBC