ខ្សែប្រយុទ្ធ Cristiano Ronaldo និងគ្រូបង្វឹកលោក Jose Mourinho បានទៅទទួលពានរង្វាន់ព្រមគ្នានៅប្រទេសព័រទុយហ្គាល់ទីក្រុង Lisbon ។

photo of Cristiano Ronaldo
Cristiano Ronaldo

Ronaldo ស៊ុតបាល់បញ្ចូលទីបាន 37 គ្រាប់ក្នុង 35 ប្រកួតនៅរដូវកាលនេះ ហើយបានផ្តួលកីឡាករ Bernardo Silva របស់ក្លឹប Manchester City និងអ្នកចាំទី Riy Patricio របស់ក្លឹប Sporting សម្រាបើកីឡាករដែរលេងល្អជាងគេប្រទេសព័រទុយហ្គាល់ ។

ចំណែកលោក Jose Mourinho វិញដែលជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានទទួលពានរង្វាន់ Vasco de Gama ដែរជាពានរង្វាន់កិត្ដិយស ដែលរូបលោកបានធើ្វការងារជាអគ្គរដ្ឋទូតកីឡាបានយ៉ាងល្អប្រសើរដល់ប្រទេសព័រទុយហ្គាល់ ៕

photo of Jose Mourinho
Jose Mourinho

ប្រភពពី៖ thesun