ក្លឹប Real Madrid កំពុងបានត្រៀមរៀបចំកិច្ចសន្យាថ្មីជាមួយកីឡាករ Cristiano Ronaldo នាពេលឆាប់ៗនេះ ។

photo of Cristiano Ronaldo
Cristiano Ronaldo, Real Madrid close to agreeing new contract

ការពិតណាស់ កាលពីដើមរដូវកាល កីឡាករ Cristiano Ronaldo មិនសូវជាពេញចិត្តនឹងក្លឹប Real Madrid ប៉ុន្មានឡើយ ដោយសារតែក្លឹបអធិរាជសតែងតែពន្យារពេលក្នុងការផ្តល់កុងត្រាថ្មីរបស់ខ្លួន ។

បើយ៉ោងតាមសារព័ត៌មាន OKdiario របស់អេស្ប៉ាញ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងក្លឹបនេះ បានរាយការណ៍ថាក្លឹប Real Madrid កំពុងតែត្រៀមផ្តល់កិច្ចសន្យាតម្លៃ 33លានអឺរ៉ូក្នុងមួយរដូវកាលជាមួយកីឡាករវ័យ 33ឆ្នាំរូបនេះ ។ បើទោះបីជាមិនអាចបានប្រាក់កម្រៃលើសកីឡាករ Messi ច្រើនខ្លាំងក៏ដោយ យ៉ាងហោចណាស់ក៏ Ronaldo អាចនឹងទទួលបានប្រាក់ឈ្នួលស្មើនឹង Messi ដែរ។

កាសែតនេះបានបន្ថែមទៀតថា ការទទួលជ័យជម្នះលើ PSG បានធ្វើឱ្យប្រធានក្លឹបមានក្តីសង្ឃឹមថាក្លឹប Real Madrid អាចឈ្នះពានរង្វាន់ Champions League ជាលើកទីបីជាប់ៗគ្នា ហើយជាលទ្ធផលក្លឹបបានសម្រេចចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាកីឡាករឆ្នើមរបស់ពួកគេ ៕

ប្រភពពី៖ xinhuanet