photo of Ronaldo
Ronaldo of Brazil

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Ronaldo បានផ្តល់នូវការវាយតម្លៃយ៉ាងខ្លាំងចំពោះក្រុម Barcelona វាអាក្រក់​ណាស់ ចំពោះកីឡាករសញ្ចាតិប្រេស៊ីល ដែលនិងផ្លាស់ទៅ Barce នៅរដូវក្ដៅខាងមុខនេះ ។

ខ្សែប្រយុទ្ធរូបនេះបានចំណាយពេលមួយឆ្នាំនៅ Camp Nou មុនពេលចាកចេញទៅកាន់ក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ 1997 និងមិនមានការចងចាំពីពេលវេលាល្អៗរបស់គាត់នៅ Barcelona ឡើយ។

Ronaldo បានប្រាប់សារព័ត៌មាន Esporte Interativo ថា “ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលមានទំនាក់ទំនងជាមួយក្លឹប Real Madrid ​បើ​ទោះ​ជា​ខ្ញុំ​លេង​នៅ Barcelona ​1ឆ្នាំ ​ហើយ​ធ្វើ​បាន​ល្អ​បំផុត​ក៏​ដោយ ។ នៅទីបញ្ចប់ប្រវត្តិសាស្ត្ររបស់ខ្ញុំជាមួយ Barca គឺអាក្រក់ណាស់ ស្រដៀងនឹង Neymar ដែរ ។ Barcelona តែងតែមានបញ្ហាជាមួយកីឡាករប្រេស៊ីល ដូចជា Neymar, Romario, Ronaldinho និងខ្ញុំជាដើម ។

ប្រភពពី៖ the42