photo of Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់និងក្លឹប Juventus កីឡាករ Cristiano Ronaldo បានបង្ហើបអោយដឹងថាលោកអាចចូលនិវត្តន៍ពីកីឡាដ៏ពេញនិយមនេះ ក្នុងរយៈពេលមួយឆ្នាំឬ ២ ឆ្នាំទៀតប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ SportBible ខ្សែប្រយុទ្ធស្លាបវ័យ៣៥ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៏ថា: ខ្ញុំនៅតែស្រលាញ់បាល់ទាត់។ ខ្ញុំចូលចិត្តផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រនិងអ្នកស្រលាញ់ខ្ញុំ។ វាមិនសំខាន់លើអាយុនោះទេប៉ុន្តែវាជាទស្សនវិស័យ។

photo of Cristiano Ronaldo

ម្ចាស់ពានរង្វាន់បាល់មាស( Ballon D’or) ប្រាំសម័យកាលរូបនេះបានបន្តថា៖ ៥ឆ្នាំចុងក្រោយដែលខ្ញុំចាប់ផ្តើមរីករាយនឹងការរស់នៅក្រៅពីអាជីពបាល់ទាត់ ដូច្នេះយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំក្រោយឬ ២ឆ្នាំទៀត? ការពិតខ្ញុំមិនមែនជាមនុស្សដែលញៀនបាល់ទាត់ពេកនោះទេតែ ខ្ញុំឈ្លក់វង្វេងនឹង ជោគជ័យ ព្រោះខ្ញុំមិនចង់បានលេខ២ រឺលេខ៣តែខ្ញុំចង់បានលេខ១ ដូច្នេះខ្ញុំនិងខិតខំហ្វឹកហាត់អោយ បានខ្លាំងបន្ថែមទៀត។

photo of Cristiano Ronaldo

អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United និង Real Madrid រូបនេះក៏បានបង្ហាញពីការចាប់អារម្មណ៍ អភិវឌ្ឍខ្លួនដើម្បីក្លាយជាអ្នកជំនួញម្នាក់ បើទោះបីជាកន្លងមករូបគ អះអាងថាមិនទាន់មានមុខជំនួញជាផ្លូវការយ៉ាងណាក្តី។