photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និយាយថាគេនឹងប្រកាសអំពីអនាគតរបស់គេក្នុងពេលឆាប់ៗ បន្ទាប់ពីរួមចំណែកជួយ Real Madrid គ្រងជើងឯក Champions League 3រដូវកាលជាប់ៗគ្នាជាប្រវត្តិសាស្ត្រ ក្រោយឈ្នះ Liverpool 3-1 យប់ថ្ងៃសៅរ៍ទី26ខែឧសភាឆ្នាំ2018។

Ronaldo និយាយថា៖ «ក្នុងពេលពីរបីថ្ងៃខាងមុខ ខ្ញុំនឹងផ្ដល់ចម្លើយមួយដល់អ្នកគាំទ្រ។ វា​ពិត​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់​ក្នុង​ការ​បាន​លេង​ឱ្យ​ក្រុម Real Madrid ។ ខ្ញុំ​នឹង​ប្រាប់​គ្រប់​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ប៉ុន្តែ​ពេល​នេះ​យើង​សប្បាយ​ចិត្ត​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​៣​ឆ្នាំ​ជាប់​គ្នា​សិន»។

ពិតណាស់ Ronaldo ​ចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ2009 និងនៅសល់កិច្ចសន្យាដល់ឆ្នាំ2021។ គេជាកីឡាករទី1 ដែលឈ្នះ Champions League 5ដង (ជាមួយ Man Utd 1ដង) និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតគឺ120គ្រាប់ក្នុងពាននេះ៕

ប្រភពពី៖ Gaol