Ronaldo នឹងអវត្តមានក្នុងប្រកួតតទល់នឹង Liverpool យប់នេះ
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអវត្តមានក្នុងប្រកួតតទល់នឹងក្លឹប Liverpool ក្របខ័ណ្ឌ Premier League នៅយប់នេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹប Manchester United ក្នុងថ្ងៃនេះ។

នៅខណៈនេះ Ronaldo សុំពេលនៅជាមួយក្រុមគ្រួសាររបស់ខ្លួនសិន ក្រោយបាត់បង់កូនប្រុសម្នាក់ស្ថិតក្នុងចំណោមកូនភ្លោះ ប្រុសម្នាក់ និងស្រីម្នាក់ ក្នុង អំឡុងពេលមិតស្រីរបស់គេគឺ Georgia Rodriguez ឆ្លងទន្លេកាលពីយប់ម្សិលមិញ។
ក្លឹប Man Utd យោគយល់ដោយថាគ្រួសារសំខាន់ជាងអ្វីៗទាំងអស់ ក៏បានអនុញ្ញាតឲ្យ Ronaldo ឈប់ដើម្បីនៅជាមួយក្រុមគ្រួសារក្នុងពេលដ៏ក្រៀមក្រំមួយនេះ។
ក្លឹប ក៏ដូចជាកីឡាករក្លឹបខាងលើនៅតែបន្តផ្ងើសារចូលរួមរំលែកទុក្ខនៃការបាត់បង់ដ៏ធំធេងរបស់ Ronaldo និងក្រុមគ្រួសារក្នុងពេលនេះ៕