អ្នកគាំទ្រ Juventus រាប់ពាននាក់ បានមករង់ចាំស្វាគមន៍ខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីក្រុង Turin នឹងបង្ហាញខ្លួនជាផ្លូវការរបស់ក្លឹបអីុតាលីសេះបង្កង់នេះ កាលពីម្សិលមិញក្រោយពីធ្វើតេស្តពិនិត្យសុខភាពជាមួយក្លឹបនេះបានជោគជ័យ។

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្កាល់រូបនេះ បានជិះយន្តហោះផ្ទាល់ខ្លួននៅល្ងាចថ្ងៃអាទិត្យ ហើយបានមកដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រJ Medical របស់ Juventus នៅជិតពហុកីឡដ្ឋាន Allianz Stadium របស់ក្លឹបតែម្ដង នឹងបានធ្វើតេស្តសុខភាពនៅថ្ងៃបន្ទាប់។

គាត់នឹង​ថត​រូប​ ចុះ​កុងត្រា​ 4ឆ្នាំ​ជាមួយ​ប្រធាន​ក្លឹប​អ៊ីតាលី លោក Andrea Agnelli នៅថ្ងៃនេះឯង​ ៕

ប្រភពពី៖ Dailymail