Ronaldo បង្ហោះសារដ៏មានន័យបែបនេះ ក្រោយស៊ុតមួយគ្រាប់ ជួយ Man UTD យកឈ្នះ Norwich យប់មិញ
ជាការពិតណាស់ ក្រុមបិសាចក្រហម Manchester United រក៣ពិន្ទុបន្ថែម បន្ទាប់ពីបានយកឈ្នះលើក្រុម Norwich City ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញនេះ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមបិសាចក្រហម គឺរកបានដោយ Ronaldo តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៧៥ បន្ទាប់ពីកីឡាករក្រុមភ្ញៀវ Norwich បានបង្កឲ្យមានកំហុសក្នុងប្រអប់គ្រោះថ្នាក់។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ ក៏បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម របស់ខ្លួនថា៖“មួយជំហានបន្ទាប់ទៀត នៅក្នុងទិសដៅត្រឹមត្រូវ។ យើងដឹងពីអ្វី ដែលយើងចង់បាន ហើយអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានវា។ វាអាស្រ័យលើយើង។ ធ្វើបានល្អប្អូនៗ ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Premier League នឹងដាក់ពានពិតនៅ Etihad និងពានចម្លងនៅ Anfield
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Etihad និង Anfield សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប្រភពពី Daily Telegraph ឲ្យដឹងថា ពាន PL ពិតនឹងត្រូវយកទៅដាក់ក្នុងកីឡដ្ឋានរបស់ក្លឹប Manchester City ខណៈពានចម្លងផ្ញើទៅ Liverpool។ ការសម្រេចបញ្ជូនពានពិតទៅកាន់កីឡដ្ឋាន Etihad ក៏ព្រោះតែក្រុមកំពុងនាំមុខកំពូលតារាង Man City ត្រូវការត្រឹមតែឈ្នះ Aston Villa ដើម្បីធានាបានពានជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ចំពោះពាននិងមេដាយចម្លងនឹងត្រូវដាក់នៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool ដែលកំពុងគម្លាតក្រោម Man City មួយពិន្ទុ។ ពួកគេត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតចុងក្រោយក្នុងលីគ ហើយក៏ត្រូវការឈ្នះដូចគ្នា។ ប្រសិនបើ City ភ្លាត់ចាញ់ឬស្មើជាមួយ Aston វាជាឱកាសសម្រាប់ Liverpool ក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។ នាយកប្រតិបត្តិរបស់ Premier League លោក Richard Masters នឹងបង្ហាញវត្តមាននៅឯទីក្រុង Manchester
20 May 2022
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022
Football News
Jorginho របស់ក្រុម Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ
នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។ យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។ កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕
20 May 2022
Football News
Tuchel ថា Kante ជា Salah, Van Dijk, De Bruyne, Neymar, Mbappe របស់ Chelsea
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ខ្សែបម្រើ N’golo Kante ជាកីឡាករបង្គោលដ៏សំខាន់របស់ក្លឹបលោក គេហ្នឹងហើយជា Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់តោខៀវ។ លោក Tuchel បាននិយាយថា៖” ខ្ញុំគិតថា Kante កីឡាករបង្គោលដ៏សំខាន់របស់ក្រុមយើង។ ធម្មតាទេកីឡាករបង្គោលដ៏សំខាន់របស់ក្រុមត្រូវតែនៅទីលានឲ្យបានច្រើនប្រកួត តែគេក្នុងរដូវកាលនេះលេងបានតែ ៤០% នៃប្រកួតទាំងអស់របស់យើងទេ អញ្ចឹងហើយចេះសំណាងទៀតដែលយើងអាចឈរនៅលំដាប់ទី៣ នៃតារាងប្រកួត PL បានទៀត “។ លោកបន្តថា៖” គេហ្នឹងហើយជា Mo Salah, Van Dijk, De Bruyne, Neymar និង Mbappe របស់ក្រុមតោខៀវយើង “។ ក្នុងរដូវកាលនេះ Kante មិនបានចូលរួមប្រកួតជាមួយ Chelsea មួយចំនួនដោយសារតែរបួសកាយសម្បទា ក៏ដូចឆ្លងជំងឺកូវីដ-១៩៕
20 May 2022
Football News
Emerson សារភាពថា Sadio Mane គឺជាកីឡាករដែលពិបាកបិទជាងគេ
ខ្សែការពារស្លាបស្តាំក្លិប Tottenham កីឡាករ Emerson Royal បានសារភាពថា Sadio Mane គឺ ជាកីឡាករដែលតែងតែធ្វើឲ្យគេពិបាករាល់ពេលប្រកួតជាមួយគេម្តងៗ។ ជាការពិតណាស់ យើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន Mane ជា កីឡាករម្នាក់ដែលល្អជាងគេនៅលើលោក ពីព្រោះល្បឿន បច្ចេកទេស និង ការបញ្ចប់ទីរបស់គេ គឺ ល្អមួយចប់ ។ ជាក់ស្តែងរដូវកាលនេះ គេបានរួមចំណែកជួយក្រុមជាច្រើនក្នុងការឈ្នះពានពីររួចជាស្រេចដូចជា FA Cup និង EFL Cup ខណៈ ពានរង្វាន់ Champions League ក៏ត្រៀមនឹងលេងវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ Emerson បាននិយាយថា៖ “Mane គាត់លឿន បច្ចេកទេសល្អ និង កាយសម្បទាខ្លាំងណាស់។ វាមិនមានច្រើនទេដែលអ្នកមានកីឡាករបែបនេះ”៕
19 May 2022
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022