ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Real Madrid ថ្មីៗនេះទទួលបានការរិះគន់យ៉ាងខ្លាំងសម្រាប់រដូវកាលនេះ ហើយគាត់បានអត្ថាធិប្បាយលើទម្រង់លេងនៅក្របខ័ណ្ឌ La Liga ដែលក្រុម Los Blancos បានធ្វើ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ក្នុង​​តារាង​លីគ​វិញ Real Madrid កំពុង​ឈរ​លេខ 4ដាច់​ពីក្លឹប Barcelona ដែល​កំពុង​ឈរ​កំពូល​តារាង ដល់​ទៅ 19ពិន្ទុ ។ ប៉ុន្តែ Ronaldo មានអារម្មណ៍ថា Real មិនអាចបោះបង់ក្តីសង្ឃឹមក្នុងការឈ្នះពាននោះទេ។

គាត់បាននិយាយប្រាប់សារព័ត៌មាន Doonqiudi របស់ចិននៅ Valdebebas នៅប្រទេសអេស្ប៉ាញថា “ប្រសិនបើយើងអាចឈ្នះពានរង្វាន់ Champions League នៅចុងឆ្នាំនេះវានឹងក្លាយជាឆ្នាំដ៏មិនគួរឱ្យជឿសម្រាប់យើង ”

“យើង​ចាប់​ផ្ដើម​មិន​បាន​ល្អ ក្នុង​លីគ La Liga ហើយយើងមានការខកចិត្ត គ្មាននរណាម្នាក់នៅ Real Madrid សប្បាយចិត្តពីរឿងនិងទេ ប៉ុន្តែឥឡូវនេះយើងត្រូវខិតខំធ្វើការដើម្បីពាន​ឈ្នះ Champions League វាជាពានរង្វាន់ដ៏សំខាន់បំផុតសម្រាប់យើង “។

“វានឹងមានការលំបាកនៅក្នុង LaLiga ប៉ុន្តែយើងមិនអាចបោះបង់ចោលទេ បើទោះបីជាយើងបានចាញ់ពិន្ទុជាច្រើនចាប់តាំងពីការចាប់ផ្តើមនៃរដូវកាលនេះក៏ដោយ ក៏យើងនៅតែបន្តធ្វើការ” ។

ប្រភពពី៖ soccerladuma