ខ្សែប្រយុទ្ធឆ្នើមចំណូលថ្មីក្លឹប Juventus កីឡាករ Cristiano Ronaldo បានធ្វើការអញ្ជើញគូរប្រកួតប្រជែងដ៏ធំបំផុតក្នុងមួយជីវិតរបស់ខ្លួនកីឡាករ Lionel Messi ឱ្យចូលរួមជាមួយគាត់ក្នុងក្របខ័ណ្ឌ Serie A។

Ronaldo បបួល Messi ឱ្យមកលេងនៅ Serie A ជាមួយគ្នា
Ronaldo បបួល Messi ឱ្យមកលេងនៅ Serie A ជាមួយគ្នា

Ronaldo និង Messi ដែលបច្ចុប្បន្នវ័យ31ឆ្នាំ ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមបំផុតក្នុងលោកជាច្រើនឆ្នាំមកហើយ ដោយអ្នកទាំង២បានឈ្នះពាន Ballon d’Or ម្នាក់5ដងដូចគ្នា មុនពេល Luka Modric ឈ្នះក្នុងឆ្នាំ2018នេះ។

Ronaldo បាននិយាយថា៖ «ខ្ញុំចង់ឱ្យគាត់មកអ៊ីតាលីនៅថ្ងៃណាមួយ។ ខ្ញុំ​ចូលចិត្ត​ជីវិត​បែប​នេះ ហើយ​ចង់​ធ្វើ​ឱ្យមនុស្ស​សប្បាយ​ចិត្ត​។ ខ្ញុំ​ចង់​ឃើញ​ Messi មក​លេង​នៅ​អ៊ីតាលី​​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គ្នាម្ដងទៀត»

ប្រភព៖ BBC