ការប្រកួតពានរង្វាន់ Champions League យប់មិញ ក្រុមសេះបង្កង់ Juventus យកឈ្នះក្រុម Valencia ដោយលទ្ធផល 2-0 ខណៈដែរខ្សែប្រយុទ្ធ Cristiano Ronaldo បានកាតក្រហមតាំងពីតង់ទី1។

Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានកាតក្រហមដោយសារតែទាញសក់ កីឡាករ​ Jeison Murillo ធ្វើឱ្យរូប​គេ​ត្រូវ​ពិន័យ​កាត​ក្រហម​ និង​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ភ្លាម​ៗ​ត្រឹមតែ​នាទី​ 26​ប៉ុណ្ណោះ។​

ទោះបីជានៅសល់ 10នាក់ក៏ដោយក៏ សេះបង្កង់ Juventus នៅតែលេងយ៉ាងល្អ 2 គ្រាប់របស់ពួកគេរកបានដោយខ្សែបម្រើ Miralem Pjanic ទាំងពីគ្រាប់ដោយបាល់ប៉េណាល់ទី។

ខ្សែបម្រើ Daniel Parejo ស្ទើតែរកគ្រាប់ បាល់ជូន Valencia បានមួយគ្រាប់ទៅហើយដោយបាល់ប៉េណាល់ទីនៅចុងម៉ោង  ប៉ុន្តែអ្នកចាំទី Wojciech Szczesny របស់ក្រុម Juventus ជួយសង្គ្រោះបានយ៉ាងល្អ ចប់ការប្រកួត  Juventus ឈ្នះ Valencia ដោយលទ្ធផល 2-0 ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC