Cristiano Ronaldo ជឿជាក់ថា ការលេងនៅក្នុងលីគជាមួយគ្នានឹង Lionel Messi អាចធ្វើឲ្យរូបគេក្លាយជាកីឡាករកាន់តែប្រសើរជាងមុន ហើយវាក៏ជាការល្អផងដែរសំរាប់ខ្សែប្រយុទ្ធអាហ្សង់ទីន។

photo of Cristiano Ronaldo
Cristiano Ronaldo and Lionel Messi

កីឡាករឆ្នើមទាំងពីររូបនេះ បានដើរតួយ៉ាងសំខាន់សំរាប់ការប្រកួតប្រជែងនៅលីគកំពូលអេស្ប៉ាញ ក្រោយពី Ronaldo ផ្លាស់មកចូលរួមនៅ Real Madrid កាលពីឆ្នាំ ២០០៩ រហូតដល់ចាកចេញទៅចូលរួមជាមួយនឹង Juventus នៅឆ្នាំ ២០១៨។

តារាឆ្នើមព័រទុយហ្គាល់បានថ្លែងប្រាប់ France Football ថា៖ “មានមនុស្សជាច្រើនបាននិយាយថា យើងបានផ្ដល់ឲ្យគ្នាទៅវិញទៅមក ដោយការលេងនៅអេស្ប៉ាញបានធ្វើឲ្យយើងកាន់តែប្រសើរជាងមុន។

“នេះគឺជាការពិត វត្តមានរបស់គាត់ធ្វើឲ្យខ្ញុំកាន់តែល្អនៅ Madrid ជាងនៅ Manchester។ វាជាការប្រកួតប្រជែងដ៏ល្អ។ យើងគឺជានិមិត្តសញ្ញតំណាងឲ្យក្លឹបរៀងៗខ្លួន។ ខ្ញុំគិតថាគាត់នឹកខ្ញុំនៅក្នុងការប្រកួតប្រជែង។”