photo of Leonardo Bonucci
Leonardo Bonucci of AC Milan

Cristiano Ronaldo ចង់ឱ្យក្លឹប Real Madrid ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Leonardo Bonucci របស់ AC Milan ក្នុងគោលបំណងដើម្បីពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេ ។

នៅក្នុងរដូវកាលនេះ Real Madrid ហាក់ដូចជាចាប់ផ្តើមមិនបានល្អឡើយ ដោយឈ្នះ 8ប្រកួត ក្នុងចំណោម 14ប្រកួត នៅ La Liga និងនៅពីក្រោយ Barcelona ដល់ទៅ 8ពិន្ទុក្នុងតារាង ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានរងការរិះគន់យ៉ាងខ្លាំងចំពោះអ្នកគាំទ្ររបស់គាត់ ប៉ុន្តែគាត់មានផែនការត្រៀមរួចជាស្រេចដើម្បីពង្រឹងក្រុមរបស់គាត់ ក្រោយពីមានការចាក់ចេញរបស់កីឡាករ Alvaro Morata និង James Rodriguez កាលពីរដូវក្តៅមុន ។

ហេតុនេះហើយ Ronaldo បានប្រាប់ Real Madrid ឲ្យទិញយកកីឡាករតែម្នាក់បានហើយ គឺ Leonardo Bonucci ដើម្បីវិលត្រឡប់មករកភាពល្អប្រសើរវិញ ។

ប្រភពពី៖ mirror