ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមសេះបង្កង់ Juventus បានមកដល់ទឹកដីទូរីនវិញហើយដើម្បីធ្វើការពិនិត្យសុខភាព។

Cristiano Ronaldo
Cristiano Ronaldo

យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថា Ronaldo នឹងរៀបចំកិច្ចប្រជុំមួយស្តីពីអនាគតរបស់គាត់ជាមួយគ្រូបង្វឹកលោក Massimiliano Allegri ក៏ដូចជាអ្នកគ្រប់គ្រងក្លឹបផងដែរ។

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះនៅសល់មួយឆ្នាំទៀតលើកុងត្រារបស់គាត់នឹងក្រុម Juventus ។ រដូវកាលខាងមុខនេះនឹងក្លាយជារដូវកាលទី ៤ ជាមួយក្លឹបអ៊ីតាលី៕