photo of Ronaldo & Paulo Dybala
Ronaldo ប្រាប់ Paulo Dybala ថាត្រូវតែធ្វើរឿងមួយបើចង់ជោគជ័យក្នុងអាជីពបន្តទៀត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តល់ដំបូន្មានតាមបណ្តាញ Whatapp ដល់មិត្តរួមក្រុម Paulo Dybala ថាគាត់ត្រូវតែផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ ប្រសិនចង់ឈ្នះជើងឯក និងជោគជ័យក្នុងអាជីពបន្តទៀត។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៥ឆ្នាំ រូបនេះកំពុង ធ្វើការសម្រេចចិត្តការផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីក្រុម Juventus យល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរជាមួយខ្សែប្រយុទ្ធ Romelu Lukaku ទៅកាន់ទីក្រុង Turin។

Ronaldo បានបញ្ជាក់ផងដែរថា ក្រុម Man.United បានធ្វើឱ្យរូបគេឈ្នះពាននិងល្បីល្បាញក្នុងកំឡុងពេលស្នាក់នៅ Old Trafford រយៈពេល ៦ឆ្នាំ ហើយជឿជាក់ថាក្លិប នឹងជួយ Dybala ជោគជ័យដូចរូបគេដែរ។

យ៉ាងណាមិញ Dybala មានបំណងបន្តលេងនៅ Juventus រដូវកាលថ្មីនេះ និងចង់ពិភាក្សាពីអនាគតរបស់ខ្លួនជាមួយគ្រូបង្វឹកលោក Maurizio Sarri មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។ ការពិត Dybala ចង់បានប្រាក់ឈ្នួលប្រមាណ ៧.៥លានផោន ក្នុងមួយឆ្នាំរបស់គាត់នៅឯក្លិប Juventus ប៉ុន្តែរូបគេកំពុងពិចារណាទាមទារលើប្រាក់ពលកម្ម ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ជាគោលដៅផ្លាស់ទៅទឹកដី Old Trafford របស់ក្រុមបិសាចក្រហម។