Ronaldo ប្រើពេល 4នាទីតែតបញ្ចូលទីជួយ ព័រទុយហ្គាល់ ឈ្នះ ម៉ារ៉ុក 1-0 (វីដេអូ)
ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ប្រើពេល 4នាទីតែតបញ្ចូលទីជួយ ព័រទុយហ្គាល់ ឈ្នះ ម៉ារ៉ុក 1-0 និងបានក្លាយជាកីឡាករដែលរកគ្រាប់បាល់អន្តរជាតិច្រើនបំផុតទី2 ក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តការណ៏ FIFA World Cup 2018 នៃប្រទេសរុស្ស៊ី ។

នេះជាការសងសឹកម៉ារ៉ុកបានសម្រេចវិញ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក 3-1 កាលពី World Cup 1986 នៅប្រទេសមិចស៊ិក ហើយម៉ារ៉ុកបានក្លាយជាក្រុមទី2 បន្ទាប់ពីអេហ្ស៊ីបដែលជ្រុះចេញពី World Cup 2018 មុនគេ ក្រោយចាញ់ 2ប្រកួតដូចគ្នា។
គិតមកទល់ពេលនេះ Ronaldo ស៊ុតចូល 4គ្រាប់ហើយ ក្នុង World Cup 2018។ កាលពីថ្ងៃសៅរ៍ខ្សែប្រយុទ្ធរូបនេះ ស៊ុតចូល 3គ្រាប់ពេលប៉ះក្រុមជម្រើសជាតិអេស្ប៉ាញ មុនពេលថែមបានចំនួនមួយគ្រាប់ទៀត ពេលកំពុងប្រកួតជាមួយម៉ារ៉ុកក្នុងថ្ងៃនេះ គឺជាកីឡាករទីមួយដែលរកគ្រាប់បាល់បានច្រើនជាងគេក្នងជំទីពីរនៃព្រឹត្តការណ៏ FIFA World Cup 2018 នេះ ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC