ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានទៅជួយជម្រើសជាតិព័រទុយហ្គាល់របស់ខ្លួនទេ ដែរកាលពីម្សិលមិញពួកគេប្រកួតជាមួយ ក្រូអាត ក្នុងពានរង្វាន់ UEFA Nations League ដោយលទ់ផលស្មើគ្នា។

Cristiano Ronaldo
Cristiano Ronaldo

យ៉ោងតាមសារព័ត៌មានដែរជិតស្និទបានឱ្យដឹងថា គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានទទួលយកសំណើពីប្រធានក្រុមរបស់គាត់ ដោយលោកមិនបានទៅចូលរួមជាមួយជម្រើសជាតិទេ ព្រោះលោកចង់កាត់បន្ថយជាមួយជម្រើសជាតិខ្លះ ខណៈដែរលោកចង់ផ្ដោតទៅលើការអារអាជីពវិញម្ដង។

នៅថ្ងៃចន្ទទី 10 ខែកញ្ញា ខាងមុខនេះ Ronaldo ក៏មិនអាចទៅជួយជម្រើសជាតិព័រទុយហ្គាល់ពេលប៉ះអីុតាលីដែរ។ ខណៈពេលលោកខំវឹកហាត់យ៉ាងខ្លាំងជាមួយក្លឹបថ្មីរបស់គាត់ គឺដើម្បីរកគ្រាប់បាល់ឱ្យបានជូនអ្នកគាំទ្ររបស់គាត់ ព្រោះបីប្រកួត របស់គាត់ជាមួយម្ចាស់ជើងឯកអីុតាលីននេះ គឺមិនទាន់មានមួយគ្រាប់ស៊ុតបំប៉ោងសំណាញ់ទីគូរប្រកួតទេ ៕

ប្រភពពី៖ The Sun