​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​កាយ​វិការ​មិន​សប្បាយ​ចិត្ត​នោះ​ទេក្រោយ​ពី​ត្រូវ​លោក Ralf Rangnick ​ប្ដូរ​ចេញ​នៅ​នាទី​ ៧០ ​ក្នុង​ការ​ប្រកួត​ដែល Man Utd ​ឈ្នះ Brentford ក្នុងលិទ្ធផល ​៣ ទល់នឹង ១។

Cristiano Ronaldo
Cristiano Ronaldo

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​ ១​មិន​មាន​គ្រាប់​បាល់​នោះ​ទេ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​វិញ ឃើញ​ថា​ក្រុម Man Utd ​ធ្វើ​បាន​ល្អ ​រក​បាន​៣​គ្រាប់​មុន​ដោយ​កីឡាករ Elanga ​នាទី​៥៥ ហើយ Greenwood ​នាទី​ ៦២ ​និង Rashford ​នាទី​ ៧៧។ ​ស្រប​ពេល​ ១​គ្រាប់​របស់ Brentford ​វិញ ​រក​បាន​ដោយ Toney ​នៅ​នាទី​ ៨៥។

​ក្នុងការ​​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ Ronaldo ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ក្រោយ​ពី​លោក Rangnick ​ដូរ​ចេញ​នៅ​នាទី​៧០។ ​ដោយ​រូបគេ​ឆ្ងល់​ថា​មូល​ហេតុ​អ្វី​បាន​ជា​ដូរ​ចេញ ស្រប​ពេល​កំពុង​ធ្វើ​បាន​ល្អ​នៅ​ឡើយ។ ជាមួយ​ទម្រង់​លេង​ក្រុម​ក៏​កំពុង​បន្ដ​ដាក់​សម្ពាធ​លើ Brentford ​ដែរ៕