ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo ល្ងាចមិញស៊ូលេងទាំងរបួសជើងធ្ងន់ធ្ងរ ទោះបីត្រូវរងការឈឺចាប់តាំងពីវគ្គទី ១ ស្ទើរតែដើរលែងចង់រួចទៅហើយក្តីប៉ុន្តែគួរឱ្យសោកស្តាយដែល Manchester United មិនអាចទទួលបានជ័យជម្នះនៅក្នុងការប្រកួតនោះបាន។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League ល្ងាចមិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Everton នៅទឹកដី Goodison Park ក្នុងលទ្ធផល ១-០។ ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Anthony Gordon នៅនាទីទី ២៧។

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះក៏មានរឿងគួរឱ្យចាប់អារម្មណ៍មួយផងដែរ បន្ទាប់ពី Ronaldo បានបង្ហាញការខំប្រឹងប្រែង ដោយស៊ូលេងបន្តមិនប្តូរចេញនោះទេ ដ្បិតខ្លួនកំពុងឈឺជើងខ្លាំងតាំងពីវគ្គទី ១ ទៅហើយក្តី ប៉ុន្តែសម្រាប់ការរងរបួសនេះ គេមិនបានដឹងថា CR7 រងការប៉ះទង្គិចជាមួយនឹងអ្វី ឬក៏កីឡាករណារូបទេ ដោយគ្រាន់តែគេបានប្រទះឃើញគាត់ដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងលក្ខណៈឈឺចាប់ទៅលើជើងរបស់ខ្លួនជាខ្លាំង៕