ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់អន្តរជាតិ ៣គ្រាប់ក្នុង ១ប្រកួតជាលើកទី៩របស់គេ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានខិតកាន់តែកៀកក្នុងការឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World UEFA EURO Qualifying ឆ្នាំ២០២០ ក្រោយពីក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិលីទុយអានី ក្នុងលទ្ធផល ៦-០ ក្នុងទីក្រុង Faro កាលពីថ្ងៃព្រហស្បតិ៍។

photo of Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ត្រូវតែបង្ខំចិត្តធ្វើការរង់ចាំ ដោយសារតែក្រុមជម្រើសជាតិស៊ែប៊ី បានយកឈ្នះក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិលុចសំបួរ ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល B។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាង បន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយក្រែន ដែលបានឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្ររួចជាស្រេច និងនាំមុខ១ពិន្ទុលើក្រុមជម្រើសជាតិស៊ែប៊ី ប៉ុន្តែ ពួកគេអាចឈ្នះកៅអីរបស់ខ្លួនសម្រាប់យុទ្ធនាការនៅឆ្នាំក្រោយនេះ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិលុចសំបួរ នៅថ្ងៃអាទិត្យខាងមុខនេះ។

Portugal Vs Lithuania
Portugal Vs Lithuania

បច្ចុប្បន្ន Ronaldo បានរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិរបស់គេចំនួន៩៨គ្រាប់ ហើយរូបគេកំពុងតែសង្ឃឹមថា នឹងក្លាយជាកីឡាករទី២មិនធ្លាប់មានពីមុនមក ក្នុងការរកបាន១០០គ្រាប់ នៅត្រឹមចុងសប្តាហ៍នេះ។

Portugal Vs Lithuania
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់អ៊ីរ៉ង់ Ali Daei គឺជាអ្នកគ្រប់គ្រងកំណត់ត្រានៃការរកបានគ្រាប់បាល់ច្រើនជាងគេ តាមរយៈការរកបាន១០៩គ្រាប់ក្នុងការប្រកួតអន្តរជាតិ។ ខ្សែប្រយុទ្ធ Ronaldo វ័យ៣៤ឆ្នាំរបស់ក្លិប Juventus បានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៧លើកចុងក្រោយរបស់គេសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់៕