photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កាលពីយប់ម៉ិញ ក្រុម Real Madrid បានបំបាក់ក្រុមពាក់កណ្តាលតារាង Gatafe 3ទល់នឹង1 ដោយកីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន 2គ្រាប់។

Real Madrid បានគ្រប់គ្រងការប្រកួតនេះស្ទើទាំងស្រុងដោយគ្រប់គ្រងបាល់បានទៅដល់ 76ភាគរយនៃការប្រកួត ព្រមទាំងស៊ុតចំគោលដៅបាន14ដងទល់នឹង Gatafe ដែលបានតែ 4ដង។

Gareth Bale ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាល់​នា​ទី​24 មុន​ពេល Cristiano Ronaldo ជាអ្នករកបាន​គ្រាប់ទី2 នៅនាទី45 នឹងគ្រាប់ទី3 នៅនាទី78 ក្រោយ​ពីមានការវាយបកដោយ Francesco Portillo ដោយ​បាល់ប៉េណាល់ទីនៅនាទី65 ។ Ronaldo ជា​កីឡាករ​ទី​ពីរ​ហើយ​ ដែល​អាច​រក​បាន ​300គ្រាប់​នៅ La Liga បន្ទាប់​ពី Messi កំពុង​មាន 372​គ្រាប់៕

ប្រភពពី៖ bbc