photo of Cristiano Ronaldo And Neymar
Cristiano Ronaldo And Neymar

អតីតវីរបុរសរបស់ក្រុម Barcelona កីឡាករ Xavi បានបដិសេធចំពោះខ្សែប្រយុទ្ធ Cristiano Ronaldo ដែលលេងល្អជាងខ្សែប្រយុទ្រ Neymar ក្នុងការប្រកួតដែល Real Madrid យកឈ្នះ Paris Saint-Germain 3-1 កាលពីថ្ងៃពុធ សប្ដាហ៍មុន។

Ronaldo បានស៊ុតបញ្ចូលទី 2គ្រាប់ នៅកីឡដ្ឋាន Bernabeu ធើ្វឲ្យ Real Madrid តាមពីក្រោយ ដើម្បីយកឈ្នះក្រុមយក្សនៅបារាំង សម្រាប់ជើងទី1 ក្នុងវគ្គ 16ក្រុមចុងក្រោយ ពានរង្វាន់ Champions League ។ ទោះ Ronaldo បានក្លាយជាតួឯក ក្នុងការប្រកួតនោះក៏ពិតមែន ប៉ុន្ដែអតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ រូបនេះ បានលើកឡើងថា អតីតមិត្ដរួមក្រុម Neymar គឺបានបង្ហាញទម្រង់លេង ល្អជាងប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ទៅទៀត។

Xavi បាននិយាយនៅក្នុងបទសម្ភាសថា៖ «ពួកគេនិយាយថា Cristiano គឺលេងល្អជាង Neymar។ ទេ វាមិនយុត្ដិធម៌នោះទេ។ Ronaldo បានធើ្វអ្វីខ្លះក្នុងការប្រកួត? រូបគេស៊ុតគ្រាប់បាល់ប៉េណាល់ទី និងស៊ុតដោយប៉ះជង្គង់។ ប៉ុន្តែរឿងគ្រោះថ្នាក់ដែល Neymar បានធើ្វ ដូចជាការវាយបក ដែលបង្កការភ័យខ្លាចដល់ Real Madrid ពួកគេមិនបាននិយាយទេឫ?»៕

ប្រភពពី៖ fourfourtwo