Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus កីឡាករ Cristiano Ronaldo បានលោតទៅកាប់ចានបញ្ចូលទីក្រុម AC Milan បានយ៉ាងស្អាតអំឡុងការប្រកួតនៅក្នុងក្របខណ្ឌ Serie A កាលពីប្រកួតនៅយប់មិញនេះ ខណៈដែលខ្សែប្រយុទ្ធ Gonzalo Higuain របស់ AC Milan បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ១គ្រាប់ នៅមុនពេលរងការពិន័យកាតក្រហម។

Cristiano Ronaldo ពេល​នេះ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A ក្រោយ​រក​បាន​១​គ្រាប់​កាល​ពី​យប់​មិញ​ជួយ Juventus ឈ្នះ AC Milan ២-០។

Cristiano Ronaldo
Cristiano Ronaldo

កីឡាករ Mario Mandzukic បានតែតបាល់រកគ្រាប់បាល់បើកឆាកនៅនាទីទី៨ នាកីឡដ្ឋាន San Siro ខណៈដែល Ronaldo បានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៨១ ខណៈដែលក្រុម Juventus បានរក្សាការនាំមុខ ៦ពិន្ទុដាច់ នៅមុនពេលសម្រាកសម្រាប់យុទ្ធនាការអន្តរជាតិ។ ជ័យជម្នះនេះ បានជួយឲ្យក្រុមសេះបង្កង់ Juventus ម្ចាស់ការពារតំណែងជើងឯក Serie A ៧សម័យកាល ស្តារមុខមាត់បានវិញ ក្រោយពីការរងបរាជ័យជាលើកទី១ របស់ពួកគេនៅរដូវកាលនេះ ក្រោមស្នាដៃក្រុម Man United ក្រោយពីបានរបូតគ្រាប់បាល់២គ្រាប់នៅជិតបញ្ចប់ការប្រកួត។

Mario Mandžukić
Mario Mandžukić

គួរឲ្យដឹងថា លទ្ធផល ២-០នេះដែរបានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ ៩០នាទីពេញរវាងក្រុមម្ចាស់ផ្ទះ AC Milan និងក្រុមភ្ញៀវ Juventus ខណៈដែលក្រុមម្ចាស់ផ្ទះក៏ទទួលបានកាតក្រហមមួយសន្លឹកផងដែរ៕