នៅក្នុងកម្មវិធីមួយរបស់ ក្រុមហ៊ុនផលិតសំភារៈកីឡា Nike ខ្សែប្រយុទ្ធឆ្នើម​ Cristiano Ronaldo បាននិយាយពីបុគ្គលិកលក្ខណៈរបស់ តារាឆ្នើមវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint-Germain។

Cristiano Ronaldo and Kylian Mbappe
ខ្សែប្រយុទ្ធឆ្នើម​​ Cristiano Ronaldo និង ឆ្នើមវ័យក្មេង Kylian Mbappe

ទើបតែមានវ័យ២១ឆ្នាំ Mbappe ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានអនាគតភ្លឺស្វាង ជាមួយនឹងល្បឿនដែលបង្កគ្រោះថ្នាក់ដល់គូប្រកួត ក៏ដូចជាបច្ចេកទេសស៊ុតបញ្ចូលទីរបស់រូបគេផងដែរ។

photo of Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើម​ Cristiano Ronaldo

Ronaldo បាននិយាយថា៖ “គេគឺជាអនាគត គេគឺ[កំពូលកីឡាករម្នាក់]នាពេលបច្ចុប្បន្ន។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលមានល្បឿនលឿនណាស់។” នេះជាអ្វីដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បាននិយាយទៅកាន់​កីឡាករសញ្ជាតិបារាំង នៅពេលដែលពួកគេនៅលើទីលានប្រកួតជាមួយគ្នា។

photo of Kylian Mbappe
ឆ្នើមវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint-Germain