ខ្សែប្រយុទ្ Cristiano Ronaldo រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យក្រុមកំពូលតារាង Serie A, Juventus ទទួលបានជ័យជំនះទៅលើ Parma ដោយលទ្ធផល 2-1 កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយវាក៏ជាកំណត់ត្រាដ៏ល្អរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះផងដែរ។

photo of Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត នៅនាទីទី៤៣ នៅទឹកដី Allianz Stadium មុនពេលដែលរូបគេរកបានមួយគ្រាប់ទៀត នៅនាទីទី៥៨ បន្ទាប់ពីក្រុម Parma រកបានមួយគ្រាប់តាមស្មើ។

សំរាប់គ្រាប់បាល់២គ្រាប់នេះ បានធ្វើឲ្យ Ronaldo រកគ្រាប់បាល់បាន៧ប្រកួតជាប់គ្នានៅ ក្នុងការប្រកួត Serie A ហើយរូបគេជាកីឡាករ Juventus ដំបូងដែលអាចធ្វើបាន ចាប់តាំងពីខ្សែប្រយុទ្ធ David Trezeguet កាលពីខែធ្នូ ២០០៥។

គួរបញ្ជាក់ថា បច្ចុប្បន្ន Ronaldo រកគ្រាប់បាល់បានសរុប ១៦គ្រាប់នៅក្នុងលីគកំពូលអ៊ីតាលី រដូវកាលនេះ ដោយឈរនៅលេខ២ តាមពីក្រោយ ខ្សែប្រយុទ្ធ Ciro Immobile ដែលរកបាន២៣គ្រាប់៕