Cristiano Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យ​ Juventus បន្តឈ្នះជាលើកទី 5 ជាប់ៗគ្នាក្នុងប្រកួតលីគកំពូលអីុតាលី Serie A ដោយ  Juventus ឈ្នះក្រុមទើបឡើងថ្មី Frosinone 2ទល់នឹង0 កាលពីយប់មិញ។

Cristiano Ronaldo
Cristiano Ronaldo

ម្ចាស់ជើងឯង7 សម័យការ Juventus ដាក់សម្ពាតយ៉ាងខ្លាំងលើក្រុមម្ចាស់ផ្ទះ ដោយការគ្រប់គ្រងបាល់ដលទៅ 72% ឯណ្នោះ ហើយស៊ុត30លើក និងចំគោលដៅចំនួន8ដង ចូលទី បាន 2គ្រាប់។

ពីគ្រាប់របស់សេះបង្កង់ Juventus រកបានដោយខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo នៅនាទីទី 81 នឹងខ្សែប្រយុទ្ធ Federico Bernardeschi នៅនាទី 90+ទៅហើយ។ ដោយចប់ការប្រកួត ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានបីគ្រាប់ហើយជាមួយយក្សអីុតាលីមួយនេះ ពីការលេង5ប្រកួត៕


X