photo of Cristiano Ronaldo
Cristiano Ronaldo

Cristiano Ronaldo បានស៊ុតចូលទី ៤គ្រាប់ ម្នាក់ឯង ជួយឲ្យព័រទុយហ្គាល់ ឈ្នះលីទុយអានី ៥-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល វគ្គជម្រុះ Euro 2020 កាលពីយប់មិញ។

៤ គ្រាប់​របស់ Cristiano Ronaldo កាល​ពី​យប់មិញ​បាន​កើត​ឡើង​នៅ​នាទី ៧, ៦១, ៦៥ និង ៧៦ មុន​ពេល William Carvalho សម្រេច​ចុង​ម៉ោង​នៅ​នាទី ៩០+២ បញ្ចប់​ទៅ​នៅ​លទ្ធផល ៥-១ លើ​ម្ចាស់​ផ្ទះ​លីទុយអានី។

ក្រោយចប់ការប្រកួត កីឡាករវ័យ ៣៤ឆ្នាំ បាននិយាយថា៖ “ខ្ញុំកំពុងមានពេលវេលាដ៏ល្អ ប៉ុន្តែក្រុមទាំងមូលក៏ធ្វើបានល្អណាស់ផងដែរ។ ខ្ញុំរីករាយ និងពិតជាពេញចិត្តឱកាសបែបនេះខ្លាំងណាស់។ មិនមែនព្រោះតែខ្ញុំបានស៊ុតចូលទីច្រើនទេ តែរីករាយព្រោះឃើញក្រុមយើង លេងបានកម្រិតដ៏ល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕