Ronaldo ស៊ុតបីគ្រាប់ម្នាក់ឯងជួយ ព័រទុយហ្គាល់ ស្មើ អេស្ប៉ាញ (វីដេអូ)
16 Jun 2018 - 12:09:37 SHARE
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ម្នាក់ឯង ជួយជំ្រើជាតិរបស់ខ្លួន តាមស្មើជម្រើសជាតិអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ World Cup យប់មិញនេះ។

ពិតណាស់ ការប្រកួតរវៀងក្រុមខ្លាំងប៉ះខ្លាំង ព័រទុយហ្គាល់ និងអេស្ប៉ាញ បានបញ្ចប់ទៅដោយលទ្ធផល 3-3 ដោយ 3គ្រាប់របស់ព័រទុយហ្គាល់រកបានដោយប្រធានក្រុម Ronaldo ទាំង3គ្រាប់ ក្នុងនាទី4, 44 និង 88។ ខណៈ៣គ្រាប់របស់ម្ចាស់ជើងឯកពិភពលោកឆ្នាំ2010 វិញ ធើ្វបានដោយខ្សែប្រយុទ្ធ Diego Costa មកពីក្លឹប Atletico Madrid នៅនាទី24, 55 និងខ្សែការពាររបស់ Real Madrid កីឡាករ Nacho នៅនាទី58។
លទ្ធផល 3-3 នេះរក្សារហូតដល់ចប់ការប្រកួត ក្រុមទាំងពីបានម្នាក់ 1ពិន្ទ។ ពួកគេស្ថិតក្នុងពូល B ដែលមាន អ៉ីរ៉ង់ ម៉ារ៉ុក ៕
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព