photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ម្នាក់ឯងខណៈ Real Madrid បានផ្តួលក្រុម Real Sociedad ដើម្បីកំដៅសាច់ដុំសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃទី 14កុម្ភះជាមួយនឹងក្រុម Paris St-Germain នៅវគ្គ 16ក្រុមចុងក្រោយ ។

គ្រាប់​ដំបូង​ជា​ការ​បញ្ជូន​បាល់​របស់​ Cristiano Ronaldo ឲ្យ​ Lucas Vazquez តែត​បញ្ចូល​ទី​តាំង​ពី​នាទី​ ទី​1។ នៅ​នាទី​27​ Ronaldo ខ្លួន​ឯង​បាន​ស៊ុត​ចូល1​គ្រាប់​ មុន​ពេល​ដែល​ Toni Kroos ស៊ុត​បំប៉ោង​គ្រាប់​ទី​3​ នៅ​នាទី​34។ លុះ​រំលង​ដល់​នាទី37​ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​តែត​បញ្ចូល​ទី​យ៉ាង​ល្អ​ឲ្យ​ក្រុម​លោក​ Zidane កាន់​តែ​កក់​ក្ដៅ​ក្នុង​ការ​ប្រកួត​នេះ។

នៅ​វគ្គ​ទី2​ នាទី​74​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Jon Bautista បាន​ទាត់​សង​ឲ្យ​ Sociedad បាន​មួយ​គ្រាប់​វិញ​ ប៉ុន្តែ​រំលង​បាន​6​នាទី​ Ronaldo បានថែម1​គ្រាប់​ទៀត​​ជា​ការ​ស៊ុត​ Hat trick របស់​គេ​ក្នុង​ជំនួប​នេះ។ យ៉ាង​ណា​នាទី​ 83​ ខ្សែ​បម្រើ​ Asier Illarramendi ស៊ុត​បាន​1​គ្រាប់​ដែរឲ្យ​ក្រុម​លោក​ Sacristán បាន​2គ្រាប់​ទៅ​ផ្ទះ​វិញ៕

ប្រភពពី៖ bbc