ខែ្សប្រយុទ្ធ Cristiano Ronaldo ទីបំផុតបានបញ្ចប់ភាពរាំងស្ងួតគ្រាប់បាល់នៅអ៊ីតាលី ដោយស៊ុតចូល 2គ្រាប់ឱ្យ Juventus ផ្ដួល Sassuolo 2-1 ក្នុងសប្ដាហ៍ទី4 អីុតាលី Serie A កាលពីយប់មិញ។

Cristiano Ronaldo
Cristiano Ronaldo

2គ្រាប់របស់ Juventus រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo ទាំងពីរ គឺធើ្វឡើងនៅនាទី50 ដោយការស៊ុតទីនៅពីរមុខអ្នកចាំទីតែម្ដង ក្រោយពីបានបាល់យ៉ាងស្អាត់ពីខ្សែការពាររបស់ក្រុម Sassuolo ។ ចំណែកគ្រាប់បាល់ទី2 ធើ្វឡើងបាននៅនាទី65 ក្រោយខែ្សបម្រើ Emer Can បញ្ចូនបាល់រួចស៊ុតឆ្វេងចូលទីយ៉ាងស្អាតពីចម្ងាយ។

ចំណែកមួយគ្រាប់របស់ Sassuolo រកបានដោយខ្សែប្រយុទ្ធ Babacar ពីការតែតបញ្ចូលទីនៅនាទីទី 90+ ទៅហើយ ចប់ការប្រកួត Juventus ឈរនៅលើកំពូលតារាងដដែល ដោយមាន 12ពិន្ទុ នៅសប្ដាហ៍ទី4 នេះនៅពីលើ Napoli 3ពិន្ទុ ៕

ប្រភពពី៖ 101greatgoals