photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

កីឡាករ Cristiano Ronaldo បានឈ្នះពានរង្វាន់បាល់មាស់ Ballon d’Or លើកទី 5 របស់គាត់ នៅសប្តាហ៍នេះ ប៉ុន្តែកីឡាករកំពូលរបស់ Real Madrid រូបនេះ នៅតែទទួលស្គាល់ថាតួនាទីដ៏សំខាន់របស់ក្រុម Manchester United បានជួយគាត់ឱ្យក្លាយជាកីឡាករឆ្នើមនាពេលបច្ចុប្បន្ននេះ ។

Cristiano Ronaldo រូបនេះបានចំណាយពេល 6 ឆ្នាំនៅទឹកដី Old Trafford ដោយបានឈ្នះជើងឯក Premier League បីដងនិង Champions League មុនពេលគាត់ក្លាយជាកីឡាករថ្លៃជាងគេបំផុតរបស់ពិភពលោកដោយផ្លាស់ទៅ Real Madrid ក្នុងតម្លៃ 80 លានផោន។

Ronaldo បាននិយាយថា “ខ្ញុំគិតថា ខ្ញុំជាកីឡាករល្អពេលបានលេងជាមួយ Ryan Giggs, Keane និង Rio Ferdinand ជាដើម ។ ខ្ញុំសូមអរគុណដល់ Man Utd ដែលបានជួយខ្ញុំជាច្រើន” ។

ប្រភពពី៖ mirror