ខ្សែ​ប្រយុទ្ធ​ Crisitano Ronaldo អវត្តមាន​ពី​ការ​ត្រលប់​មក​ហ្វឹកហាត់​នៅ​ក្នុង​ថ្ងៃ​ដំបូង​ដើម្បី​ត្រៀម​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ នៅ​ក្នុង​ថ្ងៃ​នេះ​ ខណៈ​មាន​ដំណឹង​ថា​កីឡាករ​សុំ​ចាកចេញ​ពី​ក្លឹប​ Manchester United ។

Crisitano Ronaldo
Crisitano Ronaldo

បើ​តាម​មូលហេតុ​ផ្លូវការ​របស់​ Ronaldo នៃ​ការ​អវត្តមាន​ពី​ការ​ហ្វឹកហាត់​ថ្ងៃ​នេះ​គឺ​ដោយសារ​តែ​មាន​ធុរៈ​នឹង​គ្រួសារ​ ហើយ​លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​ Man Utd ក៏​ព្រម​ទទួល​ហេតុផល​មួយ​នេះ​ដែរ។

បើ​យោង​តាម​ Gaol ខ្សែ​ប្រយុទ្ធ​ Ronaldo សុំ​ចាកចេញ​ពី​ Man Utd ដោយ​គេ​ចង់​ទៅ​លេង​ក្លឹប​ណា​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​កំពូល​ជា​ពិសេស​គឺ​បាន​ចូល​លេង​ប្រកួត​ UEFA Champions League ដោយ​នៅ​ពេល​នេះ​ភ្នាក់ងារ​របស់​គេ​កំពុង​ធ្វើ​ការ​សិក្សា​ពី​ជម្រើស​ក្លឹប​ឲ្យ​គេ​ យ៉ាង​ណា​ចំពោះ​ Man Utd គឺ​នៅ​តែ​រក្សា​ដោយ​ថា​ Ronaldo មិន​សម្រាប់​លក់៕