កីឡាករឆ្នើម Cristiano Ronaldo ទំនងជាត្រូវសំរាក នៅក្នុងការប្រកួតសំរាប់ Juventus ទល់នឹងក្រុម Lecce នៅថ្ងៃសៅរ៍ខាងមុខនេះ មូលហេតុដែលសំខាន់នោះ ដោយសារតែគ្រូបង្វឹក Maurizio Sarri ចង់ឲ្យកីឡាករឆ្នើមរូបនេះ អាចមានពេលសំរាក។

maurizio sarri y cristiano ronaldo
គ្រូបង្វឹក Maurizio Sarri និង កីឡាករឆ្នើម្ Cristiano Ronaldo

Ronaldo មិនមានឈ្មោះក្នុងជម្រើស១១នាក់ដំបូងសំរាប់ Juve តែមួយប្រកួតប៉ុណ្ណោះសំរាប់ Juve នៅក្នុងរដូវកាលនេះ ហើយរូបគេរកគ្រាប់បាល់បាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន១០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់។

maurizio sarri y cristiano ronaldo

ហើយក្រុមសេះបង្កង់ នឹងធ្វើដំណើរទៅប្រកួតទល់នឹង Lecce ៤ថ្ងៃក្រោយការប្រកួតជ័យជំនះទល់នឹង Lokomotiv Moscow ដែល Paulo Dybala រកបាន២គ្រាប់វាយបកយកឈ្នះដោយលទ្ធផល ២-១ នៅក្នុងវគ្គចែកពូល Champions League។

photo of Cristiano Ronaldo
កីឡាករឆ្នើម្ Cristiano Ronaldo

មុនពេលការប្រកួតដ៏មមាញឹកមកដល់ លោក Sarri បានបង្ហើបថាលោកចង់ឲ្យ Ronaldo បានសំរាកខ្លះ។ លោកបាននិយាយថា៖ “យើងបាននិយាយជារឿយៗជាមួយ Cristiano។ ទោះបីជាគេ ក៏ត្រូវតែមានពេលសំរាកដែរ។ យើងនឹងចាំមើលអាស្រ័យទៅនឹងអារម្មណ៍របស់គេ។ ខ្ញុំមិនដឹងថា ពេលណាទើបគេសំរេចចិត្តនោះទេ។