រឿងរ៉ាវ​រវាង​លោក Maurizio Sarri ​និង​ខ្សែប្រយុទ្ធ Cristiano Ronaldo គឺ​នឹង​ត្រូវ​សម្រេច​ដោះស្រាយ ក្រោយ​ពេល​សាមី​ខ្លួន​វិល​ត្រលប់​ពី​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ។

Maurizio Sarri ​and Cristiano Ronaldo
តារា​ឆ្នើម Cristiano Ronaldo និង​ លោក Maurizio Sarri

បញ្ហា​រវាង​អ្នក​ទាំង​ពីរ​បាន​កើត​ឡើង​នៅ​ការ​ប្រកួត​ទល់ AC Milan អំឡុង​ពេល​ដែល​បុរស​វ័យ ៣៤ ឆ្នាំ ត្រូវ​បាន​គ្រូ​បង្វឹក​ផ្លាស់​ចេញ​នៅ​នាទី ៥៤ ហើយ​កីឡាករ​ពាក់​អាវ​លេខ ៧ រូប​នេះ​បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត ដោយ​មិន​ធ្វើ​ការ​ចាប់​ដៃ​ជាមួយ​មិត្ត​រួម​ក្រុម​ណា​ទាំង​អស់។

Cristiano Ronaldo
Paulo Dybala និង Cristiano Ronaldo

ក្រោយ​បិទ​ការ​ប្រកួត​នៅ​ពេល​នោះ​លោក Sarri លើក​ហេតុផល​ថា​ដោយ​សារ​ឃើញ Ronaldo ​មាន​សភាព​មិន​ស្រួល ពោល​គឺ​ទំនង​ជា​កើត​បញ្ហា​របួស​ត្រង់​ជង្គង់។ មតិ​ខ្លះ​ទៀត​ក៏​និយាយ​ថា Sarri លើក​មូលហេតុ គ្រាន់​បញ្ចៀស​មតិ​រិះគន់ ដោយ​តាម​ពិត​ទៅ​លោក​មិន​ពេញ​ចិត្ត​លើ​ទម្រង់​លេង​មិន​ដល់​កម្រិត​របស់ Ronaldo ទៅ​វិញ​ទេ។

Cristiano Ronaldo
តារា​ឆ្នើម Cristiano Ronaldo