Christiano Ronaldo រកបាន 1​គ្រាប់ជួយ​ Juventus ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ SPAL ក្នុងលីគកំពូលរបស់អីុតាលី Serie A កាលពីយប់មិញ  ដោយលទ្ធផល 2ទល់នឹង0។

Ronaldo ​រក​បាន ​1គ្រាប់​ពេល​ Juventus ឈ្នះ SPAL កាលពីយប់មិញ (វីដេអូ)
Ronaldo ​រក​បាន ​1គ្រាប់​ពេល​ Juventus ឈ្នះ SPAL កាលពីយប់មិញ (វីដេអូ)

គ្រាប់​បាល់​នាំ​មុខ​របស់​​ Juventus កើត​ឡើង​នៅ​នាទី​ទី​​28 ​ដោយខ្សែប្រយុទ្ធ Christiano Ronaldo បន្ទាប់​ពី​បញ្ជូន​បាល់​ពី​ Miralem Pjanic ហើយ​គ្រាប់​ទី​2 ​កើត​ឡើង​ក្នុង​វគ្គ​ទី​2 ​ដោយ​ខ្សែ​ប្រយុទ្ធ​ Mandzukic នៅ​នាទី​ទី​60។

គិត​ត្រឹម​សប្តាហ៍​ទី​13​នេះ​ Juventus កាន់​តែ​នាំ​មុខ​ពិន្ទុ​ឆ្ងាយ​ដោយ​ឈរ​លើ​កំពូល​មាន​​37ពិន្ទុ​ ខណៈ​ក្រុម​លេខ​២2មាន​​តែ​28​ពិន្ទុ​ប៉ុណ្ណោះ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC