photo of Salomon Rondon
Salomon Rondon of West brom

ខ្សែ​ប្រយុទ្ធ West Brom កីឡាករ Salomon Rondon រំជួល​ចិត្ត​ខ្លាំង​រហូត​ដល់​សម្រក់​ទឹកភ្នែក​ខ្លួន​ឯង ក្រោយ​ឈូស​យក​បាល់​ពី​ក្រោយ ខ្សែ​បម្រើ James McCarthy របស់ Everton ដែល​បាន​បណ្តាល​ឲ្យកោង​ខ្មងជើង​ដូច​ដងសន្ទូច​ និង ​បាក់​ឆ្អឹង ​ក្នុង​ជំនួប​យប់មិញ។ នេះ​បើ​តាម The Sun។

ការ​ប្រកួត​ត្រូវ​ពន្យារពេល​ប្រហែល​១០​នាទី នៅ​ពេល​ក្រុម​គ្រូពេទ្យ ប្រញឹកប្រញ៉ាប់​​ដាក់​ខ្យល់​អុកស៊ីសែន​ឲ្យ James McCarthy មុន​បញ្ជូន​ចេញ​ពី​ទីលាន។ ខ្សែ​បម្រើ វ័យ​២៨​ឆ្នាំ របស់ Everton ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា បាន​បាក់​ឆ្អឹង​ខ្មងជើង និង ឆ្អឹង​ក​ជើង។

photo of james McCarthy suffers horror leg break
james McCarthy suffers horror leg break

ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល ​McCarthy ព្យាយាម​រារាំង​បាល់​ពី​ការ​ស៊ុត​របស់ ​ខ្សែ​ប្រយុទ្ធ West Brom ខណៈ Rondon ទាត់​មួយ​ទំហឹង​ជើង​ចូក​ទាំង​បាល់​ទាំង​ជើង​មនុស្ស ដោយ​អចេតនា។ ក្រោយ​ឃើញ​គូបដិបក្ខ ដួល​ស្រែករោទិ៍​ដូច​គោ​លើ​វាល​ស្មៅ Rondon ខ្សឹកខ្សួល​ដល់​ស្រក់​ទឹក​ភ្នែក និង បាន​រត់តាម​ហ្រ្វង់កា ដើម្បី​លួងលោម​លើក​ទឹក​ចិត្ត ពេល​ក្រុម​គ្រូពេទ្យ​ដាក់​អុកស៊ីសែន​សែង McCarthy ចេញ​ពី​ទីលាន៕

ប្រភពពី៖ thesun