ខ្សែប្រយុទ្ធ Wayne Rooney បច្ចុប្បន្នដែរកំពុងលេងឱ្យក្លឹបមួយនៅអាមេរិក D.C United លោកបានបញ្ចាក់ម្ដងទៀតថា លោកមិនទៅលេងឱ្យក្លឹបនៅអឺរ៉ុបម្ដងទៀតទេ ទោះក្នុងលក្ខណអ្វីក៏ដោយ។

Wayne Rooney
Wayne Rooney

ពិតណាស់តាំងពីផ្លាស់ទៅលេងនៅទឹកដីអាមេរិក អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហមរូបនេះជើងឡើងជើងជាខ្លាំងដោយក្លឹបឱ្យនេះតាំងពីបាតតារាងរហូតដល់ប្រកួតជែងយកពាន ខណៈដែរមានក្លឹបនៅអឺរ៉ុបជាច្រើនទាក់ទងរូបគេឱ្យទៅជួយក្លឹបពួកគេក្នុងលក្ខណខ្ចីជើងនៅពេលក្របខ័ណ្ឌ MLS របស់អាមេរិកសម្រាក់។

កាលពីមុនៗមានកីឡាករជាច្រើនដែរក្លឹបនៅអឺរ៉ុបខ្ចីជើងពីក្របខ័ណ្ឌ MLS របស់អាមេរិកនៅពេលក្របខ័ណ្ឌមួយសម្រាក់បិតរដូវកាលមានដូចជា David Beckham, Landon Donovan និង Clint Dempsey ។ ប៉ុន្តែអតីតប្រធានក្រុម Manchester United រូបនេះបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ ESPN FC ថា គាត់នឹងមិនដើរតាមគន្លងរបស់ពួកគេនោះទេ។ 

«ខ្ញុំគិតថាខ្ញុំនឹងប្តេជ្ញាខ្លួនឯងនៅជាមួយ DC ហើយនោះហើយជាមូលហេតុដែលខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងទៅឱ្យ DC ។ ខ្ញុំប្តេជ្ញាចិត្តចំពោះ DC ហើយខ្ញុំមិនគិតថាវាត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការហោះហើរត្រឡប់ទៅអឺរ៉ុបវិញដើម្បីទៅលេងក្នុងលក្ខណខ្ចីជើងជាមួយក្រុមផ្សេងទៀត។ ខ្ញុំលេងនៅទីនេះទាល់តែខ្ញុំលេងលែងកើត»

ប្រភព៖ Goal